ថ្ងៃចន្ទ័០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៨ លោកប្រធានមន្ទីរ និងប្រធានការិយាល័យកសិឧស្សាហកម្ម ចូលរួមប្រជុំស្តីពីការពង្រឹងកិច្ចសហការរវាងអង្គការមិនមែនរដ្ឋាភិបាលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកយន្តការអនុវត្តកម្មវិធី និងគោលនយោបាយរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី និងឯកឧត្តម ចាន់ សាវុទ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំសហប្រតិបត្តិការ នៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សមាសភាពចូលរួមមាន មន្ទីកសិកម្មទាំង២៥ខេត្ត-ក្រុង តំណាង (អគ្គនាយកដ្ឋានកសិកម្ម ;រដ្ឋបាលព្រៃឈើ; ជលផល ;នីតិកម្ម;កៅស៊ូ ) និងមន្រ្តីទទួលបន្ទុក NGO ២៤ខេត្តក្រុង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម