ថ្ងៃព្រហស្បតិ៍ត ៤កើតខែភទ្របទ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក ណយ សុភិរម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមក្នុងប្រារព្វទិវាដល់ដឹងពីសត្វត្មាតអន្តរជាតិ ដែលរៀបចំដោយអង្គការជីវិតសត្វស្លាបអន្តរជាតិ (Bird life ) ប្រចាំស្រុកសៀមប៉ាង ដែលរៀបចំឡើងភូមិពងក្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ដែលមានអ្នកចូលរួមប្រមាណជា១២០នាក់ ក្នុងគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងការចូលរួមអភិរក្ស ការពារសត្វកម្រ ជិតផុតពូជ និងងាយរងគ្រោះបំផុត ក្នុងប្រទេសកម្ពុជា ដែលតួលេខសរុបក្នុងប្រទេសជាមានចំនួនតែ១២៣ក្បាលតែប៉ុណ្ណោះ ស្ថិតក្នុងតំបន់ភូមិភាគឥសាននៃប្រទេស នឹងសត្វត្មាតនេះមានវត្តមានច្រើនក្នុងប្រទេសកម្ពុជា គឺនៅតំបន់ព្រៃការពារសៀមប៉ាងខាងលិច (មានដល់ជាង៩០ក្បាល) នេះឯង និងបានចូលរួមទស្សនាអាហារដ្ឋានសត្វត្មាត ដែលរៀបចំផ្តល់អាហារដល់សត្វត្មាតជារៀងរាល់ខែ និង២ដងក្នុង១ខែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម