ថ្ងៃចន្ទ ០៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសកសិកម្មដល់មន្ត្រីគាំទ្របច្ចេកទេសថ្នាក់ក្រុង/ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ/សង្កាត់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) រយៈពេល០៣ថ្ងៃ ពីថ្ងៃទី១៧ ដល់១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមសរុប ៤១នាក់ ស្រី១២នាក់ ក្នុងគោលបំណងផ្ទេរនូវចំណេះដឹងផ្នែកកសិកម្មដល់មន្រ្តីគាំទ្រថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ/សង្កាត់ ដើម្បីមានមូលដ្ឋានក្នុងការផ្ទេរនូវចំណេះដឹងបន្តដល់កសិករនៅមូលដ្ឋានផ្ទាល់ និងពង្រីកសេវាផ្សព្វផ្សាយកសិកម្មឱ្យកាន់តែទូលាយ និងនៅជិតកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម