នាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅគអ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានរៀបចំសិក្ខាសាលាស្តីពីសេចក្តីព្រាងព្រះរាជក្រឹត្យដើម្បីបង្កើតគណៈបសុពេទ្យ បទបញ្ញតិរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងគុណភាពការងារសេវាកម្មបសុពេទ្យ រយ៖ពេល០៤ថ្ងៃ ដែលមានការចូលប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងរៀបចំព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈបសុពេទ្យ និងកែសម្រួលបញ្ចប់ប្រកាសស្តីពីទម្រង់ការជ្រើសរើស បណ្តុះបណ្តាល និងការគ្រប់គ្រងដែលមាននិរន្តភាព និងតួនាទីរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងបង្កើនផែនការសកម្មភាពទាក់ទងនឹងគុណភាពការងារសេវាកម្មបសុពេទ្យឱ្យកាន់តែទូលាយជាងមុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម