វគ្គបណ្តុះបណ្តាលស្តីពីដំណាំដំឡូងមីដល់កសិករខ្នាតតូច (AIMS)
ចេញ​ផ្សាយ ២១ កញ្ញា ២០១៨
386

ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ និងមន្រ្តី
នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្តស្ទឹងត្រែង  បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីដំណាំដំឡូងមីដល់កសិករខ្នាតតូចក្នុងគម្រោង(AIMS) នៅភូមិ ចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ដែលមានកសិករចូលរួមសរុបចំនួន ៣៤នាក់ ស្រី ០៦នាក់ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់កសិករឱ្យអនុវត្តតាមបច្ចេកទេស រួមទាំងការថែទាំ និងវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺលើដំណាំដំឡូងមីដែលអាចកើតមានឡើង​ ព្រមទាំងបង្កើតនូវទិន្នផលខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter