ព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ស.ព២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានសហការជាមួយអង្គការ CEPA ប្រចាំខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍ក្នុងខេត្តស្ទឹងត្រែង និងចុះកិច្ចព្រមព្រៀងជាមួយសហគមន៍នេសាទ ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមទប់ស្កាត់នូវការនេសាទខុសច្បាប់ និងការប្រើប្រាស់ឧបករណ៍នេសាទដែលហាមឃាត់ ដើម្បីរក្សា និងបង្កើននូវធនធានជលផលដ៏សម្បូរក្នុងខេត្តស្ទឹងត្រែងឱ្យបានកាន់តែសម្បូរថែមទៀត ព្រមទាំងចូលរួមអភិរក្សនូវផ្សោតទន្លេមេគង្គឱ្យបានគង់វង់រហូត។
នាក្នុងឱកាសនោះដែរ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានចុះកិច្ចព្រមព្រៀងរវាងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងជាមួយសហគមន៍នេសាទ ចំនួន ១៥សហគមន៍ ក្នុងខេត្តស្ទឹងត្រែង ដើម្បីសហការការគ្រប់គ្រង និងអភិរក្សធនធានជលផលឱ្យបានគង់វង់ដល់កូនចៅជំនាន់ក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម