ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចំនួន០៥រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការធានាគុណភាពការផ្សព្វផ្សាយកសិកម្មនៅកម្ពុជា រៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមសរុប៤៥នាក់ ស្រី១០នាក់ ធ្វើនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម