សៀមរាប៖ ថ្ងៃពុធ-សុក្រ ៩-១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣-០៥ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាប លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងលោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ចូលរួមសិក្ខាសាលាចាប់ផ្តើមគម្រោងថ្នាក់តំបន់ស្តីពីការជំរុញប្រសិទ្ធភាពយុទ្ធសាស្រ្តថ្នាក់តំបន់សម្រាប់ការប្រយុទ្ធប្រឆាំង និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការអនុញ្ញាត ក្នុងបណ្តាប្រទេសនៃតំបន់មេគង្គ ដើម្បីជំរុញនូវនិរន្តរភាពនៃការគ្រប់គ្រងជលផលតំបន់មេគង្គ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានា និងអង្គការជាតិ និងអន្តរជាតិ ដែលគាំទ្រដោយគម្រោងសហប្រតិបត្តិការរបស់មេគង្គ-ឡានឆាង ក្នុងគោលបំណងចូលរួមទប់ស្កាត់នូវការនេសាទខុសច្បាប់ និងគ្មានរបាយការណ៍បទល្មើសក្នុងតំបន់មេគង្គ សំដៅស្វែងរកនូវដោះណោះស្រាយរួមក្នុងការគ្រប់គ្រងធនធានជលផលក្នុងតំបន់មេគង្គឱ្យមានកំណើត និងប្រកបដោយនិរន្តរភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម