សៀមរាប៖ ថ្ងៃចន្ទ-ពុធ ៨-១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨-៣០ ខែមករា ឆ្នាំ២០១៩ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចំនួន ០៣រូប ចូលរួមសិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប រៀបចំឡើងដោយមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមចំនួន ១១ខេត្តមកពីខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគីរី កណ្តាល កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ កំពត ស្វាយរៀង និងខេត្តសៀមរាប ក្នុងគោលបំណង៖
-ពង្រឹងការគ្រប់គ្រងនូវគេហទំព័ររបស់មន្ទីរ
-ការប្រើប្រាស់ និងបច្ចុប្បន្នភាពចង្កោមគេហទំព័រ
-ការកំនត់ទីតាំងលើ Google map ដើម្បីភ្ជាប់ជាមួយគេហទំព័រ
-សារៈប្រយោជន៍នៃប្រព័ន្ធព័ត៌មានភូមិសាស្រ្តសម្រាប់វិស័យកសិកម្ម
-របៀបប្រាស់ប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្តកសិកម្ម
-របៀប Share file, share printer and Configure Routher។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម