កិច្ចប្រជុំស្តីពីនីតិវិធីនៃការបើកផ្តល់បៀវត្សប្រចាំខែ ការដំឡើងថ្នាក់ ការដាក់ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស និងការចូលនិវត្តន៍
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០១៩
329

ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៩ លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចូលរួមប្រជុំស្តីពីនីតិវិធីនៃការបើកផ្តល់បៀវត្សប្រចាំខែ ការដំឡើងថ្នាក់ ការដាក់ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស និងការចូលនិវត្តន៍។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស។

ចំនួនអ្នកចូលទស្សនា
Flag Counter