ថ្ងៃចន្ទ-សុក្រ ១៤កើត-៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវនឹងថ្ងៃទី១៨-២២ ខែកុម្ភ:ឆ្នាំ២០១៩ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចំនួន ០១រូប ចូលរួមវគ្គបណ្តុះណ្តាលស្តីពី "ការប្រាស្រ័យទាក់ទងហានិភ័យក្នុងកំឡុងពេលមានអាសន្នសុខភាពសាធារណៈ" នៅសណ្ឋាគារ LBN ខេត្តកំពង់ចាម ដែលចូលរួមសហការរវាង អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និង Southeast Asia One Health University Network (SEAOHUN) ដែលគាំទ្រដោយ SEAOHUN និងមានសិក្ខាកាមចូលរួមសរុបចំនួន ៣៦នាក់/ស្រី១១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម