ព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍-សុក្រ ០២-០៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោកប្រធានការិយាល័យផែនការ គណនេយ្យ និង មន្រ្តីការិយាល័យផែនការ គណនេយ្យ ០១រូប ចូលរួមក្នុងសិក្ខាសាលាស្តីពីការបូកសរុបចំណូល ចំណាយថវិការឆ្នាំ២០១៨ និងផែនការឆ្នាំ២០១៩ បស់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រាមាញ់ និងនេសាទរាជធានី ខេត្ត មានអ្នកចូលរួមសរុបប្រមាណជា ១៥០នាក់ រៀបចំដោយនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ។ សិក្ខាសាលាប្រព្រឹត្តិទៅ នៅខេត្តព្រះវិហារ ដោយមានការអញ្ជើញជាគណៈអធិបតី ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម