សិក្ខាសាលាស្តីពីការរៀបចំផែនការភាពអាសន្នសម្រាប់ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ១១ មីនា ២០១៩
372

ថ្ងៃចន្ទ-ពុធ ០៦-០៨កើត​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវនឹងថ្ងៃទី១១​-១៣ ខែមីនា ​ឆ្នាំ២០១៩ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តី០១រូប ចូលរួម​កម្មវិធីសិក្ខាសាលាស្តីពី "ការរៀបចំផែនការភាពអាសន្នសម្រាប់ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក"​  រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ នៅសណ្ឋាគារ​ 7មករា​ ខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​ ឯកឧត្តម​ តាន់​ ផាន់ណារ៉ា​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ។ ដែលមានការចូលរួមពីមន្ត្រីការិយាល័យផលិតកម្ម​ និងបសុព្យាបាលពី២៥រាធានីខេត្ត​ តំណាងអង្គការFAO  តំណាងក្រុមហ៊ុនស៉ីភី​ តំណាងសមាគមន៍ចិញ្ចឹមសត្វកម្ពុជា​  ដែលមានសិក្ខាកាមចូលរួមសរុប ៧៣នាក់/ស្រី០៦នាក់​។ 
 

ចំនួនអ្នកចូលទស្សនា
Flag Counter