សកម្មភាពចុះសិក្សាពីពូជដំណាំកៅស៊ូដែលដាំដុះក្នុងខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ២៩ មេសា ២០១៩
564

ថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មន្ត្រីការិយាល័យកៅស៊ូ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូប្រទេសចិន(CATAS) បានចុះសិក្សាពីពូជកៅស៊ូដែលដាំដុះក្នុងខេត្តស្ទឹងត្រែង របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន២ គឺក្រុមហ៊ុន សល សុភា ពាណិជ្ជ សុភ័ក្រ នីកា រួមទាំងចម្ការកៅស៊ូគ្រួសារក្នុងក្រុងស្ទឹងត្រែង១កន្លែង និងស្រុកសៀមបូក ចំនួន២កន្លែងទៀត។ វិធីសាស្ត្រសិក្សា គឺតាមរយ:ការសាកសួរអំពីឆ្នាំដាំ  ឆ្នាំបើកមុខចៀរ ចំនួនឆ្នាំដែលបានចៀរ ពូជណាដែលទទួលបានទិន្នផលខ្ពស់ ការយករង្វង់ទំហំដើម និងកម្រាស់សំបកដើម ទៅតាមពូជនិមួយៗ ។

ចំនួនអ្នកចូលទស្សនា
Flag Counter