ថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ប្រធានការិយាល័យ និងមន្ត្រីការិយាល័យកសិឧស្សាហកម្ម បានចូលរួមពិនិត្យ និងវាយតម្លៃជាក់ស្តែងជាមួយក្រុមការងារថ្នាក់ក្រសួងលើការគណនាថ្លៃដីសម្បទានដីសេដ្ឋកិច្ចដែលត្រូវបង់ចូលថវិការដ្ឋរបស់ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងប្រមូលថ្លៃសម្បទានដីសេដ្ឋកិច្ចបង់ចូលថវិការដ្ឋ រួមមានក្រុមហ៊ុន៖
១.ក្រុមហ៊ុនភូម៉ាឌី អុិនវេសមែន
២.ក្រុមហ៊ុន បូណារីតាស្ទឹងត្រែង
៣.ក្រុមហ៊ុន ជី ជី វើល គ្រុប
៤.ក្រុមហ៊ុន ហ្រ្គេនលែន អាហ្រ្គីកខលឈ័រ
៥.ក្រុមហ៊ុន ផលិតម្សៅដំឡូងមី ចំកាត់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម