សកម្មភាពចុះចាក់ថ្នាំការពារជំងឺសារទឹកសត្វគោក្របីនៅឃុំក្បាលរមាសក្នុងភូមិក្បាលរមាសថ្មី ស្រុកសេសាន
ចេញ​ផ្សាយ ១៧ ឧសភា ២០១៩
372

ស្ទឹងត្រែង៖ ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះចាក់ថ្នាំការពារជំងឺសារទឹកសត្វគោក្របីនៅឃុំក្បាលរមាសក្នុងភូមិក្បាលរមាសថ្មីនៃស្រុកសេសាន ដោយមានការចូលរួមពីលោកមេឃុំ លោកមេភូមិ។               ជាលទ្ធផល៖

  1. ចាក់បានសត្វគោចំនួន៦០ក្បាល បានផ្តល់ថ្នាំការពារដល់ពេទ្យសត្វភូមិចាក់បន្តចំនួន៣០ដបស្មើនិងចាក់សត្វគោក្របីបានចំនួន៦៩០ក្បាល និងផ្តល់ថ្នាំព្យាបាលចំនួន០៦ដប និងសឺរាំងចំនួន០៤ដើមនៅភូមិក្បាលរមាសថ្មី។
  2. ផ្តល់ថ្នាំការពារដល់ភូមិស្រែស្រណុកចំនួន៤០ដបស្មើនឹងចាក់គោក្របីបានចំនួន៩២០ក្បាល ថ្នាំព្យាបាលចំនួន០៤ដប និងសឺរាំងចំនួន២ដើម។
ចំនួនអ្នកចូលទស្សនា
Flag Counter