ថ្ងៃចន្ទ ១៥កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោកប្រធាន លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យជំនាញ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានទទួលនិងរៀបចំកម្មវិធី ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ក្នុងការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសការងារផ្នែកដំណាំកសិកម្ម ដែលមានការធ្វើបទបង្ហាញពីសក្តានុពលដំណាំកសិកម្មក្មុងខេត្ត និងចុះមើលពីស្ថានភាពដំណាំបន្លែនៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន និងដំណាំម្នាស់ទឹកឃ្មុំ នៅឃុំអូរឬស្សីកណ្ដាល ឃុំអូរឬស្សីកណ្តាល ដែលមានសិក្ខាកាមសរុបចំនួន២២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម