ថ្ងៃពុធ ០២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោកប្រធានការិយាល័យកសិឧស្សាហកម្ម ចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ និងពិគ្រោះយោបល់ដើម្បីស្វែងរកយន្តការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីក្រសួងផែនការ។ សិក្ខាសាលានេះរៀបចំដោយក្រសួងផែនការ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានសិក្ខាកាមចូលរួមចំនួន ២០០នាក់ មកពីខេត្តចំនួន០៤ រួមមានខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម និងខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម