ពិធីផ្តល់ពូជស្រូវផ្ការំដួលដល់សមាជិកក្រុមបណ្តុំអាជីវកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានការគាំទ្រពីរកម្មវិធី ASPIRE
ចេញ​ផ្សាយ ២០ មិថុនា ២០១៩
360

ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុកសៀមបូក បានរៀបចំកម្មវិធីផ្តល់ពូជស្រូវផ្ការំដួល ដល់សមាជិកក្រុមបណ្តុំអាជីវកម្មកសិកម្មនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានការគាំទ្រពីរកម្មវិធី ASPIRE ក្រោមអធិបតីភាពឯកឧត្តម ជា ថាវរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់ពូជស្រូវផ្ការំដួល ដល់ឃុំគោលចំនួន ០៣ ឃុំ គឺ៖
-ឃុំស្រែក្រសាំង ចំនួន ៥៥០ kg ដល់សមាជិកក្រុមបណ្តុំអាជីវកម្មចំនួន ៥៥គ្រួសារ ។
-ឃុំអូរម្រះ ចំនួន ៤០០ kg ដល់សមាជិកក្រុមបណ្តុំ ចំនួន ២០គ្រួសារ ។
-ឃុំកោះស្រឡាយ ចំនួន 300 kg ដល់សមាជិកក្រុមបណ្តុំ ចំនួន ១៥គ្រួសារ ។
សរុបទាំងអស់ចំនួន ១,២៥០ kg = ៩០ គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter