សកម្មភាពចុះពិនិត្យការផ្ទុះជំងឺស្វាយចន្ទីនៅភូមិអូរលាងគ្រួស ឃុំក្បាលរមាស ស្រុកសេសាន
ចេញ​ផ្សាយ ២០ មិថុនា ២០១៩
672

ថ្ងៃព្រហស្បតិ៍ ០៣រោច ខែជេស្ឋ ឆ្នាំកុរ  ឯកស័ក ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី២០ ខែ មិថុនា  ឆ្នាំ២០១៩៖ ដោយមានការរាយការណ៏ពីប្រជាពលរដ្ឋក្នុងតំបន់ពីការផ្ទុះជំងឺស្វាយចន្ទីនៅភូមិអូរលាងគ្រួស ឃុំក្បាលរមាស ស្រុកសេសាន លោកប្រធានមន្ទីរបានចាត់ក្រុមការងារបច្ចេកទេសអោយចុះត្រួតពិនិត្យមើលពីការផ្ទុះជំងឺដល់ចំការប្រជាកសិករផ្ទាល់។ ជាលទ្ឋផលក្រុមការងារសង្កេតឃើញដូចតទៅ:
១-ប្រភេទដង្កូវមូលស្លឹកវាយលុកប្រមាណ៣០%នៃចំការស្វាយចន្ទី។
២-ពពួកសត្វល្អិត(ទ្រីប) វាយលុកធ្ងន់ធរ(៦០%)ទៅលើចំការកសិករដែលមិនបានថែទាំឌិតដល់។
៣-ដង្កូវឌួងស៊ីរូងដើមប្រមាណ១០%។
ដើមចន្ទីដែលរងការប៉ះពាលបានងាប់ដើមប្រមាណ២០%នៃចំនួនដើមក្នុងចំការនីមួយៗ។ ក្រុមការងារបច្ចេកទេសដំណាំស្វាយចន្ទីរបានណែនាំកសិករម្ចាស់ចំការ (ជាង១០គ្រួសារ) អោយយកចិត្តទុកដាក់ និងការប្រើប្រាស់ថ្នាំអោយចំពេលវេលាដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺទ្រង់ទ្រាយធំ។ ក្រុមការងារបានទាក់ទង និងផ្តល់ការណែនាំអោយលោកមេភូមិចាត់ប្រធានក្រុមដើម្បីធ្វើបច្ចុប្បន្នភាពនៃការរងប៉ះពាលនេះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter