ថ្ងៃចន្ទ ០៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោកប្រធានការិយាល័យ មន្រ្តីការិយាល័យកសិឧស្សាហកម្ម និងមន្ត្រីការិយាល័យកៅស៊ូ ចូលរួមអមដំណើរឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម រស់ សូដែន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារថ្នាក់ក្រសួង ដើម្បីចុះពិនិត្យ និងតាមដានការងារពាក់ព័ន្ធផលិតកម្មកៅស៊ូ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ក្នុងខេត្តស្ទឹងត្រែង ១.ក្រុមហ៊ុន សល សុភា ពាណិជ្ជ ២.ក្រុមហ៊ុន សុភក្តិ នីកា អ៊ីនវេសមែន អាហ្រ្គោអុីនដាស្រ្តៀលផ្លេន ស្ថិតនៅឃុំភ្លុក ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។