ព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមជាមួយក្រុមហ៊ុនអីវេសស៊ីត (East West Seed) ចុះទៅជួបកសិករនៅភូមិសាមឃួយ ឃំុសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្មុងគោលបំណងផ្តល់បច្ចេកទេសលើការប្រើប្រាស់ជី សត្វល្អិត និងជម្ងឺលើដំណាំត្រសក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម