ពិធីិចែកពូជដំឡូងមី KU-50 ជូនដល់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មដំឡូងមី
ចេញ​ផ្សាយ ១៦ កក្កដា ២០១៩
504

ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានរៀបចំពិធីចែកពូជដំឡូងមី KU-50 ចំនួន ២០០,០០០ ដើម (ម្ភៃម៉ឺនដើម) នាំចូលពីប្រទេសថៃ ជូនដល់កសិករដែរជាសមាជិកបណ្តុំអាជីវកម្មដំឡូងមី នៅស្រុកសៀមបូក សៀមប៉ាង សេសាន ថាឡាបរិវ៉ាត់ បុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង សរុបកសិករចំនួន ១៨៥នាក់ ស្រី៧១នាក់ ក្រោមអធិបតីភាពឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តម ជា ថាវរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលមានទីតាំងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter