សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "គោលការណ៍ណែនាំសម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម"
ចេញ​ផ្សាយ ០៧ សីហា ២០១៩
480

ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "គោលការណ៍ណែនាំសម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម" ក្រោមអធិបតីឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅសាលប្រជុំនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវបានគាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា។ សិក្ខាកាមចូលរួមសរុបមានចំនួន៤៦នាក់ ស្រី៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter