យុទ្ធនាការការពារត្រីមេពូជក្នុងរដូវបិទនេសាទនៅខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ០៧ សីហា ២០១៩
346

ថ្ងៃទី អង្គារ-ពុធ​ ០៦-០៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦- ៧ ខែសីហា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានសហការជាមួយនគរបាលក្រុងស្ទឹងត្រែង នគរបាលស្រុកថាឡាបរិវ៉ាត់ ឆ្មាំទន្លេអភិរក្សសត្វផ្សោត និងគណៈកម្មការសហគមន៍នេសាទបានបន្តយុទ្ធនាការការពារត្រីមេពូជក្នុងរដូវបិទនេសាទនៅខេត្តស្ទឹងត្រែង ដោយទទួលបានលទ្ធផលដូចខាងក្រោម÷
- ដកហូតមងបណ្តែតចំនួន 11 ត្បូង ស្មើនឹងប្រវែង 3000 m។
- អបរំ ណែនាំប្រជានេសាទ ចំនួន 22 នាក់ ដែលលបលួចទៅធ្វើនេសាទនៅក្បែរតំបន់ហាមឃាត់ទំនប់វារីអគ្គិសនីសេសានក្រោម 2។
- គិតមកត្រឹមថ្ងៃទី ៧ ខែសីហា នេះ ស្ថានភាពទឹកទន្លេមេគង្គនៅស្ទឹងត្រែង គឺនៅទាបនៅឡើយ គឺ 5,05m។ ចំណែកឯការធ្វើនេសាទក្នុងប៉ុន្មានថ្ងៃនេះ គឺមានសភាពស្ងប់ស្ងាត់ល្អ ឯត្រីដាក់លក់នៅទីផ្សារ គឺជាមធ្យមក្នុងរង្វង់ 200-400 kg ក្នុងមួយថ្ងៃ។
 

ចំនួនអ្នកចូលទស្សនា
Flag Counter