សិក្ខាសាលាស្តីពី ឧស្សាហកម្មកៅស៊ូធម្មជាតិ
ចេញ​ផ្សាយ ១៤ សីហា ២០១៩
435

ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោកអនុប្រធានការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពីឧស្សាហកម្មកៅស៊ូធម្មជាតិ ដែលបានរៀបចំដោយ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូ ស្តីពី ក្រោមអធិបតីលោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ នៅសណ្ឋាគារខេមរា១ ទីរួមខេត្តកំពត។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្កើន និងពង្រឹងចំណេះដឹងដល់មន្រ្តីរាជការ និងនិយោជិតរបស់ក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្ម អំពីស្ថានភាពឧស្សាហកម្មកៅស៊ូធម្មជាតិពិភពលោក និងវិធីសាស្រ្តព្យាករណ៍តម្លៃកៅស៊ូធម្មជាតិ។  សិក្ខាសាលានេះមានការចូលរួមពីលោក កែ សូដា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត  ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តី រាជការ  នៃអគ្គនាយកដ្ឋានកៅស៊ូ មន្ត្រីការិយាល័យកៅស៊ូតាមបណ្តាមន្ទីរកសិកម្មខេត្ត និងតំណាងក្រុមហ៊ុនកសិឧស្សាហកម្មកៅស៊ូ សរុបចំនួនសរុប៤៥នាក់ (ស្រី៧នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter