ថ្ងៃព្រហស្បត៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៩ ប្រធានការិយាល័យកសិឧស្សាហកម្ម ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការលើកកម្ពស់ការយល់ដឹងពីជំងឺម៉ូសាអ៉ិកលើដំណាំដំទ្បូងមី និងវិធានការគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ដែលមានការគាំទ្រថវិការពី កាវ៉ាក់ (កាវ៉ាក់គឺជាកម្មវិធីផ្តល់ជំនួយដោយរដ្ឋាភិបាលប្រទេសអូស្រ្តាលីន) ។ សិក្ខាសាលានេះរៀបចំនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលមានសិក្ខាកាមចូលរួមចំនួន ៦៥នាក់ ដែលអញ្ចើញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមបណ្តាខេត្តក្រុងទាំង២៤. អង្កការ. ក្រុមហ៊ុន. វិទ្យាស្ថានស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាតិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម