ទស្សនកិច្ចសិក្សាស្តីពីការរៀបចំរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០
ចេញ​ផ្សាយ ២៨ សីហា ២០១៩
438

ថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដឹកនាំដោយលោកអនុប្រធានមន្ទីរ  បានជួបប្រជុំជាមួយលោកគ្រូ-អ្នកគ្រូមកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលអញ្ជើញមកទស្សនកិច្ចសិក្សាស្តីពីការរៀបចំរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមសរុប៤០នាក់ ស្រី១៥នាក់។ ក្រុមការងារចុះពិនត្យមើលបទពិសោធន៍ការងារអភិរក្សធនធានជលផលរបស់ឆ្មាំទន្លេ នៅភូមិអន្លង់ស្វាយឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ និងបទពិសោធន៍ដាំដំណាំម្នាស់ទឹកឃ្មុំរបស់កសិករ នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក។ 

ចំនួនអ្នកចូលទស្សនា
Flag Counter