កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៏វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យាប្រចាំឆមាសទី១ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០២ កញ្ញា ២០១៩
436

ថ្ងៃច័ន្ទ ០៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងលោកប្រធានការិយាល័យកសិឧស្សាហកម្ម ០១រូប ចូលរួមកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើរបាយការណ៏វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យាប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ។ កិច្ចប្រជុំនេះរៀបចំទ្បើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អាគារផ្ការរំដួល សាលប្រជុំសែនពិដោរ)។ ភ្ញៀវកិត្តិយសដែលអញ្ចើញចូលរួមសរុប១៩៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter