ថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំកុរ ឯស័កព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោកប្រធានការិយាល័យ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះអន្តរាគមចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី នៅឃុំភ្លុក ស្រុកសេសាន។ ជាលទ្ធផលចាក់បានសត្វគោចំនួន ២៨០ក្បាល និងក្របីចំនួន១៨០ក្បាល ហើយមានការចូលរួមក្រុមប្រឹក្សាឃុំ និងលោកមេភូមិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម