សកម្មភាពចុះវាស់ស្ទង់ទិន្នផលដំណាំស្រូវ (១កូនស្រែ) និងដំណាំបន្លែ (១សួន) នៅភូមិភ្លុក ឃំុភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ២៥ តុលា ២០១៩
542

ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ០១រូប និងភ្នាក់ងារផ្សព្វផ្សាយឃំុភ្លុក បានចុះវាស់ស្ទង់ទិន្នផលដំណាំស្រូវ (១កូនស្រែ) និងដំណាំបន្លែ (១សួន) នៅភូមិភ្លុក ឃំុភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ 
+សម្រាប់ដំណាំស្រូវ(កូនស្រែទី២)
   -ពូជស្រូវផ្ការំដួល
   -ផ្ទៃដី ១.៥ ហិកតា
   -ទំងន់គ្រាប់ស្រូវដើម(សំណើម២៦%) គិតជាមធ្យម =១.៥ គីឡូក្រាម/៤ម៉ែត្រការ៉េ
   -ទំងន់គ្រាប់ស្រូវនៅសល់(សំណើម១៤%)=១.២៩ គីឡូក្រាម/៤ម៉ែត្រការ៉េ
   -ទំងន់គ្រាប់ស្រូវ(សំណើម១៤%)=០.៣២ គីឡូក្រាម/១ម៉ែត្រការ៉េ
   -ទិន្នផលស្រូវ(សំណើម១៤%)=៣២០០ គីឡូក្រាម/ហិកតា ស្មើនឹង៣.២ តោន/ហិកតា
+សម្រាប់ដំណាំបន្លែ
   -ណែនាំឲ្យកសិករប្រើប្រាស់ជីទ្រាប់បាត និងជីបំប៉ន លើដំណាំត្រសក់
   -ការប្រើប្រាស់ថ្នាំពុលធម្មជាតិ ការពារដំណាំបន្លែពីសត្វល្អិតចង្រៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter