ថ្ងៃចន្ទ ០៨កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងលោកប្រធានការិយាល័យកសិឧស្សាហកម្ម ០១រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងគោលនយោបាយធនធានមនុស្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគាររិជិនស៊ីអង្គរ ខេត្តសៀមរាប។ សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង៖ ដើម្បីពិនិត្យផ្តល់យោបល់ និងប្រមូលធាតុចូលបន្ថែមចុងក្រោយលើសេចក្តីព្រាងគោលនយោបាយធនធានមនុស្ស សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៨៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម