ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បន្តចុះធ្វើអន្តរាគមន៍ចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងសារទឹកលើសត្វពាហនះគោ ក្របី ជូនប្រជាពលរដ្ឋក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីលោកមេឃុំព្រះរំកិល ពេទ្យសត្វភូមិ និងប្រជាពលរដ្ឋ។ លទ្ធផលសម្រេចបានដូចខាងក្រោម៖
-គោ ចាក់ថ្នាំការពារបានចំនួន ១៨ក្បាល
-ក្របី ចាក់ថ្នាំការពារបានចំនួន ៥២ក្បាល
-បានផ្តល់សម្ភារះបរិក្ខារ សឺរ៉ាំង ម្ចុល ថ្នាំវ៉ាក់សាំងការពារជម្ងឺឆ្លងសារទឹកសត្វគោ ក្របី ចំនួន ១៥០០កំរិត សំរាប់ពេទ្យសត្វភូមិចុះអន្តរាគមន៍បន្ត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម