នៅថ្ងៃអង្គារ ០៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោកប្រធាន អនុប្រធានមន្ទីរ នាយខណ្ឌជលផល នាយខណ្ឌព្រៃឈើ ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចូលរួមពិធីសំណេះសំណាលជាមួយបណ្តុំអាជីវកម្មបន្លែ នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន និងបានបន្តកិច្ចប្រជុំស្តីពីលទ្ធភាពឥណទានសម្រាប់កសិកម្មចិញ្ចឹមសត្វ និងដាំបន្លែ ដល់ក្រុមសិប្បកម្ម សហគ្រាសធុនតូច-មធ្យម និងបណ្តុំ-សហគមន៍កសិកម្ម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ក្រោមអធិបតីភាពឯកឧត្ដម កែវ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅសាលប្រជុំសាលាខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម