ពិធីចែកវិញ្ញាបនបត្រជូនកសិករ បង្គោល និងចុះកិច្ចព្រមព្រៀងអាជីវកម្មបន្លែ ផ្លែឈើ (CHAIN)
ចេញ​ផ្សាយ ៣០ កញ្ញា ២០២០
387

នៅព្រឹកថ្ងៃពុធ ១៣កេីត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានសហការជាមួយគម្រោងសាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម (CHAIN) បានរៀបចំពិធីចែកវិញ្ញាបនបត្រជូនកសិករបង្គោល និងចុះកិច្ចព្រមព្រៀងលើអាជីវកម្មបន្លែ ផ្លែឈើរវាងកសិករគាំទ្រដោយគម្រោង និងក្រុមហ៊ុនប្រមូលទិញ។ កម្មវិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលគាំទ្រដោយ គម្រោង បន្លែ ផ្លែឈើ កម្ពុជា (CHAIN) នឹងមានអ្នកចូលរួមសរុបចំនួន ៣២នាក់ ក្នុងនោះស្ត្រី ៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter