ចុះពិនិត្យការដាំដុះបន្លែ និងការជីកអណ្តូងសម្រាប់ស្រោចស្រពដំណាំរបស់កសិករ
ចេញ​ផ្សាយ ០៨ តុលា ២០២០
412

ថ្ងៃព្រហស្បតិ៍ ០៦រោច ខែអស្សុជ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ លោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយក្រុមការងារគម្រោង ឈេន  ចុះពិនិត្យការដាំដុះបន្លែរបស់កសិករ និងការជីកអណ្តូងសម្រាប់ស្រោចស្រពដំណាំ ក្នុងគោលបំណង ១/ ដើម្បីតាមដានកសិករដែលទទួលគ្រាប់ពូជបន្លែ និងជី ក្នុងអំឡុងកូវីដ ១៩ ២/ ចុះពិនិត្យកសិករដែលទទួលបានថវិកាសម្រាប់ជីកអណ្តូង  នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង និងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង សរុបចំនួន ០៤គ្រួសារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter