សកម្មភាពចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ នៅភូមិកែស និងភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ១២ តុលា ២០២០
367

ថ្ងៃចន្ទ ១០រោច ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២០ លោកប្រធានមន្ទីរ  និងមន្ត្រីចំនួន ០២រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចូលរួមអមដំណើរ ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីចុះត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់ នៅភូមិ កែស និងភូមិ ដូង ក្នុងនោះដែរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់ថ្នាំព្យាបាល និងសម្ភារបសុពេទ្យមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់អន្តរាគមន៍ព្យាបាលសត្វជូនប្រជាពលរដ្ឋនៅភូមិកែស នឹងភូមិ ដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។  

ចំនួនអ្នកចូលទស្សនា
Flag Counter