ព្រឹកថ្ងៃពុធ ០៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង រួមជាមួយ លោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមប្រជុំពិភាក្សាជាមួយប្រតិភូជប៉ុន នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន ដែលមានការអញ្ជើញចូលរួមពី លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាល នៃអភិបាលរង ស្រុកសេសាន លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសេសាន លោកប្រធានការិយាល័យភូមិ្ទបាលស្រុកសេសាន លោកស្រីប្រធានការិយាល័យធនធាន និងបរិស្ថានស្រុក ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី០១នាក់ នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖
១/ ចុះពិនិត្យទីតាំងជាក់ស្តែងដែលត្រូវធ្វើកសិដ្ឋាន ដែលនឹងផ្តល់អោយដោយអាជ្ញាធរមូលដ្ឋាន។
២/ ចុះពិនិត្យទីតាំងជាក់ស្តែងដែលនឹងត្រូវធ្វើសាលារៀន ដែលនៅជាប់ ឬខាងក្នុងតំបន់ដីដែលគ្របដណ្តប់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនឹងស្នើសុំដោយអាជ្ញាធរមូលដ្ឋាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម