ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំពិធីចែកពូជដំណាំរួមមាន ពោត សណ្តែកកួរ ស្ពៃខៀវ និងល្ពៅ ជូនដល់ប្រជាពលរដ្ឋដែលរងការខូចខាតដំណាំដោយគ្រោះទឹកជំនន់ក្នុងឃុំចំនួន០៥ នៃស្រុកថាឡាបរិវ៉ាត់ រួមមានឃុំកាំងចាម ឃុំស្រែឫស្សី ឃុំអន្លង់ជ្រៃ ឃុំចំការលើ និងឃុំអន្លង់ភេ ដែលមានប្រជាពលរដ្ឋសរុបចំនួន៤៥១គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈបាលខេត្តស្ទឹងត្រែង លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ក្រុមប្រឹក្សា គណៈអភិបាលស្រុកថាឡាបរិវ៉ាត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ និងបងប្អូនប្រជាពលរដ្ឋ។ កម្មវិធីនេះធ្វើឡើងនៅសាលាឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម