ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីគាំទ្របច្ចេកទេសថ្នាក់ស្រុកសេសាន និងភ្នាក់ងារផ្សព្វផ្សាយ ឃុំកំភុន បានសហការជាមួយលោកទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត បានចុះជ្រើសរើសទីតាំងសម្រាប់សាងសង់ អាគារ ជាទីកន្លែងប្រមូលផ្ដុំលក់បន្លែ និងមាន់សាច់ និងតាមដានកសិករបន្លែនៅភូមិបាដើម និងភូមិកំភុន ស្រុកសេសាន ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ASPIRE ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងជ្រើសរើសទីតាំងសាងសង់អាគារ និងចុះតាមដានកសិករដាំបន្លែរបស់គម្រោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម