ស្ទឹងត្រែង៖ ថ្ងៃសុក្រ ០៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ៥ឆ្នាំ (២០១៩-២០២៣) ក្រោមអធិបតីភាព លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ ប្រធាន អនុប្រធានការិយាល័យ លោកទីប្រឹក្សាកម្មវិធី ASPIRE ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យកាន់តែជ្រាបច្បាស់ និងជាគន្លឹះសម្រាប់តម្រង់ទិសក្នុងការអនុវត្តវិស័យកសិកម្មបន្តទៀត។ កិច្ចប្រជុំធ្វើនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងមានអ្នកចូលរួមសរុបចំនូន ២១នាក់ ស្រី ០៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម