ស្ទឹងត្រែង៖ ថ្ងៃចន្ទ ០៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឆិល វិបុល អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក សាត ស៊ីថា មន្រ្តីការិយាល័យកសិ-ឧស្សាហកម្ម បានចុះតាមដានការដាំដុះដំណាំបន្លែ និងការតក់ត្រាចំណូល ចណាយ ការប្រើប្រាស់ធាតុចូលកសិកម្ម របស់កសិករ ក្នុងការអនុវត្តកសិកម្មល្អ(GAP) ចំនួនពីរ គ្រួសារ នៅភូមិកាតូត, ភូមិកំភុន ឃុំកំភុន ស្រុកសេសាន នៃខេត្តស្ទឹងត្រែង ក្នុងគោលបំណងដើម្បីតាមដានការដាំដុះរបស់កសិករប្រកបដោយប្រសិទ្ធភាព និងត្រួតពិនិត្យការប្រើប្រាស់ធាតុចូលកសិកម្ម អោយបានសមស្រប និងចំទិសដៅ ដើម្បីទទួលបានទិន្នផលខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម