វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពី "ការស្រាវជ្រាវនិងការឆ្លេីយតបបន្ទាន់សម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក"
ចេញ​ផ្សាយ ២២ ធ្នូ ២០២០
480

ស្ទឹងត្រែង៖ ថ្ងៃអង្គារ ០៨កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ  ឆ្នាំ២០២០ លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល និងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ០១រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពី "ការស្រាវជ្រាវនិងការឆ្លេីយតបបន្ទាន់សម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក" ចាប់ពីថ្ងៃទី២២-២៥ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ហ៊ល ដាវុន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡេីងដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ  សហការជាមួយអង្គការ  FAO ក្នុងគោលបំណង ដេីម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសក្នុងការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកឲ្យមានប្រសិទ្ធិភាព។ វគ្គបណ្តុះបណ្តាលមានសិក្ខាកាមចូលរួមសរុប ៣៩នាក់/ស្រី ០៦នាក់។ 
 

ចំនួនអ្នកចូលទស្សនា
Flag Counter