កម្មវិធីចែកពូជស្រូវ សែនពិដោរ ជូនកសិករចំនួន ២៥គ្រួសារ ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ២៨ ធ្នូ ២០២០
342

ស្ទឹងត្រែង៖ ថ្ងៃចន្ទ ១៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីចែកពូជស្រូវ សែនពិដោរ ជូនកសិករចំនួន ២៥គ្រួសារ ។ ក្នុងកម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងកសិករ ២៥គ្រួសារ ។ កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង លោក ថោង ស្រាន់ អភិបាលនៃគណៈអភិបាលស្រុកសៀមបូក នៅសាលាឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ អ្នកចូលរួមចំនួន ៣៨ ស្រី ១២នាក់។ កសិករក្នុង ០១គ្រួសារ ទទួលបានពូជស្រូវសែនពិដោរចំនួន ២០គីឡូក្រាម ហើយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖

១/ កសិករទទួលបានពូជស្រូវសែនពិដោរសុទ្ធល្អយកទៅដាំដុះសម្រាប់ធ្វើស្រែប្រាំង។

២/ ចុះពិនិត្យទីតាំងស្រែប្រាំងដែលបានដាំដុះរួច និងកំពុងរៀបចំដាំដុះស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter