ស្ទឹងត្រែង៖ ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលស្រុកសេសាន ដឹកនាំដោយ លោក ជ្រឹម ម៉េងហុង នាយករងរដ្ឋបាលសាលាស្រុក ស្តីពីការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសល់មិនទាន់ឆ្លើយតបរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក និងបន្តចុះពិនិត្យការដាំដុះបន្លែរបស់កសិករ ០១គ្រួសារ នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាស្រុកសេសាន និងមានអ្នកចូលរួមសរុបចំនួន ០៨នាក់ ក្នុងនោះស្រី០១នាក់ ។
ក្នុងកិច្ចពិភាក្សានេះផងដែរក៏មានការអញ្ជើញចូលរួមពី:
-លោកអនុប្រធានមន្ទីរ
-លោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
-លោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តី
-លោកនាយករងរដ្ឋបាលសាលាស្រុក
-លោកប្រធានការិយាល័យភូមិបាលសាលាស្រុក
-លោកស្រីប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថាន
-លោកប្រធានការិយាល័យផែនការសាលាស្រុក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម