ស្ទឹងត្រែង៖ ថ្ងៃពុធ ០៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកទីប្រឹក្សាសម្របសម្រួលទីផ្សារកម្មវិធី SPIRE និងមន្ត្រីតាមដាន និងវាយតម្លៃ កម្មវិធី SPIRE បានចុះណែនាំបច្ចេកទេសដាំដំណាំបន្លែ និងការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំបន្លែជូនកសិករនៅភូមិសាមឃួយ និងភូមិបាដើម ដែលស្ថិតនៅក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងគោលបំណង ចុះពង្រឹង និងជម្រុញការដាំដុះដំណាំបន្លែរបស់បងប្អូនប្រជាកសិករឲ្យមានប្រសិទ្ទភាព និងប្រសិទ្ធផលខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម