សិក្ខាសាលាស្តីពីសេចក្តីព្រៀងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ១២ មករា ២០២១
357

ស្ទឹងត្រែង៖ ថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងលោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមសិក្ខាសាលាស្តីពីសេចក្តីព្រៀងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្រោមអធិបតីភាពឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង សាលប្រជុំសែនពិដោ រាជធានីភ្នំពេញ។ សមាសភាពចូលរួមមានលោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត គណ:កម្មការតាក់តែងច្បាប់កិច្ចសន្យា អគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋាននីតិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter