ស្ទឹងត្រែង៖ ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកស្រីអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មកោះស្រឡាយអភិវឌ្ឍន៍ សម្របសម្រួសដោយអង្គការ ឌី ភី អេ (DPA) ក្នុងគោលបំណងដើម្បីបង្ហាញពីលទ្ធផលសម្រេចរយៈពេលមួយឆ្នាំនិងប្រកាសឱ្យសមាជិកថ្មីចូលជាសហគម៍ និងលើកទិសដៅបន្តក្នុងការបង្កើនមុខបន្ថែមក្រោមអធិបតីភាពលោក ណយ សុភិរម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ឈុន ពុទ្ធី អភិបាលរងស្រុកសៀមបូក ដែលប្រព្រឹត្តទៅនៅភូមិស្មាកោះ ឃុំកោះស្រឡាយ ស្រុកសៀមបូក អ្នកចូលរួមចំនួន១០៤នាក់ ស្រី ៧៨នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម