ស្ទឹងត្រែង៖ ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ ០១រូប និង មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន ០១រូប បានចូលរួមវគ្គបណ្តុះបណ្តាលមន្រ្តីឲ្យក្លាយជាទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម នៅវិទ្យាស្ថានកសិកម្មកំពង់ចាម ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២១។ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹង នឹងពង្រឹងសមត្ថភាពពីវិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ៥៤រូប ស្រី១៦រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម