ស្ទឹងត្រែង៖ ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំស្តីពី ការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១របស់កម្មវិធី ASPIRE ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង លោកទីប្រឹក្សាកម្មវិធី ASPIRE ប្រធានការិយាល័យគាំទ្រស្រុក និងមន្រ្តីភ្នាក់ងារផ្សព្វផ្សាយឃុំចំនួន២០ឃុំ។ កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅសាលប្រជុំមន្ទីរកសិកម្មខេត្ត។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីផែនការសកម្មភាពឆ្នាំ២០២១ របស់កម្មវិធី ASPIRE និងមានអ្នកចូលរួមសរុបចំនួន៤៣ នាក់ ក្នុងនោះស្រី១៤ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម